រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចុះពិនិត្យតាមដានដំណើរការជួសជុលព្រះសិវៈរាំ នៅអភិរក្សដ្ឋានអង្គរ
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យតាមដានការងារទូទៅ ស្តីពីការជួសជុល និងផ្គុំរូបព្រះសីវៈរាំឡើងវិញនៅអភិរក្សដ្ឋានអង្គរ ព្រមទាំងបានសម្ដែងនូវកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ក្នុងន័យរក្សាតម្លៃសិល្បៈបុរាណខ្មែរ ទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា រូបព្រះសិវៈរាំដែលកំពុងជួសជុលនេះ គឺមានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកែរ ដែលបច្ចុប្បន្នគឺបែកខ្ទេចខ្ទាំជា១ម៉ឺនបំណែក ត្រូវបានអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ ...