រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៣នេះ បានបង្ហាញថា សម្រាប់រយៈពល៣ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមីនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរចំនួន ២៣៦ ៣៤១នាក់ កើនឡើងជាង១០០០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទទួលបានប្រាក់ចំណូលចំនួន ១១ ១៣៥ ៤៩២ ដុល្លារអាមេរិក កើនឡើងជាង ១០០០ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា ...