ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល
គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណ នៅវត្តប្រាសាទលលៃ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលព្រះវិហារបុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។ សូមបញ្ជាក់ថា ព្រះវិហារបុរាណនេះ ...