អង្គកឋិនទានមហាសាមគ្គីដង្ហែចូលវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ប្រមូលបានបច្ច័យជាង ៦០លានរៀល ដើម្បីប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងទីអារាម
អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តើមឡើងដោយសប្បុរសជនជិតឆ្ងាយ និងនៅក្នុងខេត្តសៀមរាប ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ប្រមូលបានបច្ច័យជាង ៦០លានរៀល។ បន្ទាប់ពីការជួបជុំបងប្អូនពុទ្ធបរិស័ទនៅក្នុងទីវត្តមក ក្បួនអង្គកឋិនទានបានធ្វើការដង្ហែប្រទក្សិណជុំវិញប្រាង្គប្រាសាទអង្គររួចមក អង្គកឋិនទានទាំងមូលបានធ្វើការវេរប្រគេនដល់ព្រះសង្ឃ ...