Tag: វត្ត​អា​រញ្ញា​សាគរ

វត្តអារញ្ញាសាគរ រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន

វត្តអារញ្ញាសាគរ រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន

កាលពីចុងសប្តាហ៍កន្លងទៅនេះ វត្តអារញ្ញសាគរ ក្រុងសៀមរាប បានមូលមតិគ្នារៀបចំបុណ្យទេសនាមហាវេស្សន្តជាតក និងពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យ ដែលពិធីនេះធ្វើឡើងទៅតាមលំអានចាស់បុរាណបន្សល់ទុកតៗគ្នាមក តាមការកំណត់សន្នតនិងឯកភាពគ្នារវាងគណៈកម្មការវត្ត ព្រះគ្រូចៅអធិការ និងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋាន ដើម្បីជ្រើសរើសពេលវេលាសមគួរដែលអាចនាំគ្នាប្រារព្ឋទៅបាន។ ព្រះតេជគុណ វិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទរ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាបញ្ជាក់ថា ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូន ...

ព្រះចៅអធិការវត្តអារញ្ញាសាគរ ផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើផ្ទៃទឹកចំនួន ២៣គ្រួសារ 

ព្រះចៅអធិការវត្តអារញ្ញាសាគរ ផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើផ្ទៃទឹកចំនួន ២៣គ្រួសារ 

វិបត្តិជំងឺកូវីដ-១៩ បង្កឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ពេញប្រទេសកម្ពុជា និងពិភពលោក ក្នុងរយ:ពេលជិតពីរឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនបានខិតខំដោះស្រាយបញ្ហាទាំងនោះយ៉ាងសកម្មបំផុត។ តួយ៉ាងថ្ងៃនេះ ព្រះចៅអធិការវត្តអារញ្ញាសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២៣គ្រួសារ នៅភូមិអារញ្ញសង្កាត់សៀមរាប ...

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

​ដោយ​មាន​ការ​ទ្រុឌទ្រោម​ខ្លាំង​ដែល​អាច​ប្រឈម​នឹង​ការបាក់​ស្រុត ជាហេតុ​នាំ​គ្រោះ​ហានិភ័យ​ដល់​ព្រះសង្ឃ​និង​ប្រជា​ពុទ្ឋបរិស័ទ ព្រះវិហារ​វត្ត​អា​រញ្ញា​សាគរ ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ចៅអធិការ​និង​គណៈកម្មការ​វត្ត​បាន​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ រៀបចំ​ស្នើច្បាប់​និង​ជួសជុល​ឡើងវិញ ដោយ​រក្សា​នូវ​រចនាបទ​ដើម​ទាំងស្រុង ចំណាយពេល​ជួសជុល​អស់​រយៈពេល​ពី​រ​ឆ្នាំ ចំណាយ​ថវិកា​អស់​១៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ថវិកា​ចំណាយ​ទាំងអស់នេះ បានមក​ពី​ការចូលរួម​បរិច្ចាក​ដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន អាជ្ញាធរ​ខេត្ត​ក្រុង​សង្កាត់​និង​ប្រជា​ពុទ្ឋបរិស័​ទជិ​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​។ ​ក្រោយ​ពី​ដំណើរការ​រៀបចំ​ជួសជុល​កែលម្អ រួចរាល់​ជា​ស្ថាពរ អារាម​នេះ​ត្រូវបាន​កាត់​ខ្សែបូរ សម្ពោធ​ឆ្លង​ដាក់ឱ្យ​ប្រើប្រាស់ ...

Recommended

សូម Like និង Follow ពួកយើង