Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តអារញ្ញាសាគរ ផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើផ្ទៃទឹកចំនួន ២៣គ្រួសារ 

ដោយ Pothe Thun
11/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះចៅអធិការវត្តអារញ្ញាសាគរ ផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើផ្ទៃទឹកចំនួន ២៣គ្រួសារ 
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិបត្តិជំងឺកូវីដ-១៩ បង្កឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ពេញប្រទេសកម្ពុជា និងពិភពលោក ក្នុងរយ:ពេលជិតពីរឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនបានខិតខំដោះស្រាយបញ្ហាទាំងនោះយ៉ាងសកម្មបំផុត។ តួយ៉ាងថ្ងៃនេះ ព្រះចៅអធិការវត្តអារញ្ញាសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២៣គ្រួសារ នៅភូមិអារញ្ញសង្កាត់សៀមរាប ដែលពួកគាត់រស់នៅ និងអាស្រ័យផលលើផ្ទៃទឹក ក្នុងភូមិសាស្ត្រក្បែរបឹងទន្លេសាប នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ដោយសារជួបវិបត្តិ នៃជំងឺកូវីដ-១៩ គ្រួសារពួកគាត់បាត់បង់មុខរបរបណ្តាលឱ្យជួបការលំបាកលើជីវភាពប្រចាំថ្ងៃ។

ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះរាជាគណ:ថ្នាក់កិត្តិយស ជាព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប ព្រះអង្គមានសង្ឃដីកាថា គ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ ជាអំណោយផ្ទាល់របស់លោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប និងភរិយា បានប្រគេនសម្រាប់វត្តនូវអង្ករចំនួន ១តោន និងថវិកាចំនួន ២លានរៀល តែដោយមើលឃើញពីភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋទាំង ២៣គ្រួសារនេះ ព្រះសង្ឃក៏បានពិភាក្សាជាមួយគណ:កម្មការវត្តធ្វើការបែងចែក និងទិញគ្រឿងឧបភោគបរិភោគយកមកចែកជូននាពេលនេះ។

ព្រះអង្គបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្ត្រ បង្ការ និងការពារ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង៣កុំរបស់រាជរដ្ឋាភិបាល គឺ “៣ការពារ និង៣កុំ។ បើញាតិញោមណាមានអាការ:មិនស្រួលខ្លួន ឬសង្ស័យពីសុខភាព សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត បន្ថែមពីនេះសូមបងប្អូនចូលរួមថែរក្សាបរិស្ថាន កុំបោះចោលសម្រាម ឬកាកសំណល់មានជ័រផ្លាស្ទីកជាដើម ចូលទៅក្នុងទឹកបឹង។ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ បានថ្លែង អំណរគុណដល់លោក សោម សមស័ក្ត និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានយកចិត្តទុកដាក់ដល់ព្រះសង្ឃ ជានិច្ចកាលតែងតែនាំយកនូវទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់យកមកប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គ.ក្រ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ឋ ១យួរ, ត្រីខ ១យួរ និងថវិកា ១ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សុខុន

Tags: វត្ត​អា​រញ្ញា​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ពីក្រុមហ៊ុន T.S.P.R.S

មន្ទីរព័ត៌មានខេត្តសៀមរាប ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ពីក្រុមហ៊ុន T.S.P.R.S

អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.