Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

ដោយ Pothe Thun
12/10/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ
99
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅតាមបណ្ដាស្រុកទាំង១១ នៃខេត្ដសៀមរាប ចាប់ពីថ្ងៃទី១២ ខែតុលានេះតទៅ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំឲ្យប្រជាពលរដ្ឋដែលមានកូនអាយុចាប់ពី ០៦ឆ្នាំ ទៅ ១២ឆ្នាំ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី១ (ស៊ីណូវ៉ាក់) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅតាមស្រុកទាំង១១ របស់ខេត្ដសៀមរាប ត្រូវទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។ រយៈពេលត្រូវចាក់វ៉ាក់សាំងដូសលើកទី២នេះ មានរយៈពេលចន្លោះពី២១ថ្ងៃ ទៅ២៨ថ្ងៃ ពោលមិនអោយហួស២៨ថ្ងៃ ក្រោយចាក់ដូសទី១រួច។ ការចាក់លើកទី២នេះ គឺមាននៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលបាននាំកូនទៅចាក់វ៉ាក់សាំងកាលពីដូសទី១ កន្លងមក។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ ចាប់ផ្តើមពីម៉ោង៨ នឹង០០នាទីព្រឹកដល់ម៉ោង១១ នឹង៣០នាទីថ្ងៃត្រង់ និងម៉ោង១៤ នឹង០០នាទីរសៀល ដល់ម៉ោង១៦ នឹង៣០នាទីល្ងាច។ ក្នុងនោះអាណាព្យាបាល ឬមាតាបីតាត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន។

សេចក្ដីជូនដំណឹង បានបន្ថែមបញ្ជាក់ថា ករណីមកយឺតលើសពី២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ បាននោះទេ។ ក្នុងនោះចំពោះប្រជាពលរដ្ឋអាយុទី៦ឆ្នាំ ដល់ក្រោម១២ មិនបានចាក់ដូសទី២ទេនោះ នឹងមិនមានអង្គបដិបក្ខប្រាណ (Antibody) ដើម្បីទប់ទល់ជាមួយវីរុសកូវីដ-១៩ បានឡើយ ហើយទោះបីចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ក៏ប៉ុន្ដែអាណាព្យាបាល ឬមាតាបីតា ត្រូវណែនាំដល់កូនៗ របស់ខ្លួនឲ្យបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជ្រាបថាតាមរាបាយការណ៍របស់រដ្ឋបាលខេត្ដសៀមរាប ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តសៀមរាប សរុបមានចំនួន១៣៦,០០៣នាក់ ហើយអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ គិតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ មានចំនួន ១១.៩៦២៧នាក់ ដែលនៅក្នុងនោះ នៅក្នុងក្រុងសៀមរាបចំនួន ១៨.៤៨៣នាក់, ស្រុកក្រឡាញ់ មានចំនួន ៧.៣៧៦នាក់, ស្រុកជីក្រែង មានចំនួន ១៧.៣៩៥នាក់, ស្រុកអង្គរធំ មានចំនួន ៣.៩៤៧នាក់, ស្រុកបន្ទាយស្រី មានចំនួន ៦.៥៣៩នាក់, ស្រុកអង្គរជុំ មានចំនួន ៧.៨៣៧នាក់, ស្រុកពួក មានចំនួន ១៦.៥៦៩នាក់, ស្រុកប្រាសាទបាគង មានចំនួន ១១៩៧៧នាក់, ស្រុកស្រីស្នំ មានចំនួន ៤.៧៨៣នាក់, ស្រុកសទ្រនិគម មានចំនួន ១៣.០៤១នាក់, ស្រុកស្វាយលើ មានចំនួន ៥.៥២៣នាក់ និងស្រុកវ៉ារិន មានចំនួន ៦១៥៧នាក់៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: កុមារចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ

ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.