Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

ដោយ Pothe Thun
12/10/2021
នៅក្នុង កូវីដ-១៩, ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារចុះរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងក្រុមការងារតោះទៅលេងសៀមរាប បានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ឱ្យបានយល់អំពីដំណើរការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ ហើយការរៀបចំរបៀបនេះជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ មួយវិញទៀត ក្រុមការងារក៏បានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារទាំងពីរ និងកន្លែងលក់ដូររបស់បងប្អូន ដើម្បីឱ្យស្របទៅតាមសភាពការណ៍នៃបរិបត្តកូវីដ-១៩។

លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប បានបញ្ជាក់ថា ក្នុងឱកាសចុះណែនាំ និងផ្សព្វផ្សាយនេះ ក្រុមការងារក៏បានប្រគល់ក្រដាសស្ទីកគ័រស្កែន QR Code ដល់ផ្សារទាំងពីរ គឺផ្សារលើធំថ្មី មានចំនួន ៥៨៥សន្លឹក (ឬ ៥៨៥ឈ្មោះ ) និងផ្សារសាមគ្គី ហ៊ុយគាំង មានចំនួន ៣៦១សន្លឹក ហើយចំពោះស្ទីកគ័រស្កេន QR Code ដែលផ្ដល់នាពេលនេះនិងដើម្បីសុំគោលការណ៍ អនុញ្ញាតពីរដ្ឋបាលខេត្ត ដើម្បីបានបើកដំណើការផ្សារឡើងវិញដោយរក្សាការគម្លាត។ ចំពោះប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់កូវីដ-១៩ គឺមានសារសំខាន់ណាស់ចំពោះអ្នកប្រើប្រាស់ ដោយប្រជាពលរដ្ឋអាចស្កេនពេលចូលទៅទីតាំងផ្សេងៗ ដើម្បីទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ-១៩ ។ ហើយប្រព័ន្ធបច្ចេកវិទ្យា QR Code បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បន្ថែមពីលើវិធានការដែលមានស្រាប់ របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីចូលរួមអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធនេះ គឺផ្ដល់ភាពងាយស្រួលក្នុងការជូនដំណឹងត្រឡប់ទៅបងប្អូនវិញ ក៏ដូចជាសម្រួលដោយការស្វែង រកតាមដាននូវបុគ្គលសង្ស័យ ដែលអាចពាក់ព័ន្ធទៅនឹងករណីឆ្លងជំងឺ នៅពេលដែលទីតាំងដែលបងប្អូនអញ្ជើញទៅដល់នេះ រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុងសៀមរាប ក៍បានស្នើសុំការយោគយល់ពីសាធារណៈជន និងអាជីវករទាំងអស់ ដោយសារតែពេលនេះ យើងទាំងអស់គ្នារៀនរស់នៅជាមួយកូវីដ-១៩ រស់នៅតាមបែបគន្លងថ្មី ដូច្នេះហើយតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code នៅពេលដែលបងប្អូនអញ្ជើញចូលទីតាំងណាមួយ អាចនឹងចំណាយពេលបន្ថែមបន្តិចបន្តួចទៀត ប៉ុន្តែទោះជាយ៉ាងណា នេះជារបៀបដែលយើងនឹងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។ ជាមួយគ្នានោះក្នុងករណីទីតាំងអាជីវកម្ម ដែលទទួលបានស្ទីកគ័រស្កែន QR Code តែពុំបានគោរពតាមការណែនាំរបស់អាជ្ញាធរ ក្រុមការងារជំនាញនឹងធ្វើការពិន័យតាមនីតិវិធី តាមលិខិតបទដ្ឋានគតិយុត្ត៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ៖ លោក ទ្រា ពន្លឺ
រូបភាព៖ លោក ខេង ឧត្តម

Tags: QR code​ផ្សារលើ​ធំថ្មីផ្សារសាមគ្គី ហ៊ុយគាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយសារលង់ទឹកអណ្តូង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយសារលង់ទឹកអណ្តូង

ខេត្តសៀមរាប មានគ្រឹះស្ថានសិក្សារដ្ឋ ១៧៣សាលា ស្នើសុំបើកបង្រៀនសិស្សឡើងវិញ

ខេត្តសៀមរាប មានគ្រឹះស្ថានសិក្សារដ្ឋ ១៧៣សាលា ស្នើសុំបើកបង្រៀនសិស្សឡើងវិញ

ខេត្តសៀមរាប គ្រោងនឹងបើកសាលារៀនឲ្យដំណើរការសាកល្បង នាដើមសប្តាហ៍ទី៣ ខែតុលានេះ

ខេត្តសៀមរាប គ្រោងនឹងបើកសាលារៀនឲ្យដំណើរការសាកល្បង នាដើមសប្តាហ៍ទី៣ ខែតុលានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.