Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ

ដោយ Pothe Thun
12/10/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ
630
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីការលំបាករបស់មគ្គុទេសក៍ ទេសចរណ៍តំបន់សៀមរាប-អង្គរ ជួបបញ្ហាលំបាកលើផ្នែកជីវភាពដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំមកនេះ បណ្តាលឱ្យបងប្អូនបាត់បង់ការងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មើលឃើញពីការលំបាក និងដើម្បីរួមចំណែកសម្រាលបន្ទុកជាមួយបងប្អូន នៅក្នុងដំណាក់កាលនេះ អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យសម្រាប់ អាជ្ញាប័ណ្ណហួសសុពលភាពឡើយ សម្រាប់មគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងពិធីសំណេះសំណាលចែកគ្រឿងឧបភោគបរិភោគដល់បងប្អូនមគ្គុទ្ទេសក៍ ទេសចរណ៍ចំនួន ១១១រូប ដែលជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ ដែលបានរៀបចំឡើងនៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២១នេះ។

លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ មិនទាន់ទៅណានៅឡើយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងរិះរកគ្រប់វិធីសាស្ត្រដើម្បីឱ្យចរន្តទេសចរណ៍មានសកម្មភាពឡើងវិញ ស្របពេលដែលក្រុងសៀមរាប ទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ពីរាជរដ្ឋាភិបាល កំពុងតែពន្ឡឿនការសាងសង់ ដើម្បីរួមចំណែកទទួលអ្នកទេសចរណ៍ និងផ្តល់ឱកាស និងសារៈប្រយោជន៍សម្រាប់អ្នកប្រកបអាជីវកម្មពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតផងដែរ។ លោកក៏បានសម្តែងការកោតសរសើរ និងអរគុណនូវឆន្ទៈ សហការជួយគ្នាក្នុងគ្រាលំបាករបស់ម្ចាស់ជំនួយ សប្បុរសជននានា ដែលនេះបង្ហាញពីស្មារតីនិងកាយវិការសាមគ្គីគ្នាជួយទុក្ខធុរៈគ្នាទៅវិញទៅមកដែលកូនខ្មែរយើងអាចធ្វើបាន និងសង្ឃឹមថា ទឹកចិត្ត និងឆន្ទៈខ្មែរជួយខ្មែរនឹងមានជារៀងរហូតសម្រាប់ជួយគ្នាក្នុងគ្រាលំបាក ជាពិសេសការមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរទាំងអស់ សុទ្ឋតែបានចូលរួមអនុវត្តតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ៣ការពារនិង៣កុំ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍។ លោកក៏បាននែនាំដល់មគ្គុទេសក៍ ទេសចរណ៍ក៍ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់ ត្រូវបន្តរៀនរស់តាមបែបគន្លងថ្មីជាមួយនឹងកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកុំបីធ្វេសប្រហែសឡើយព្រោះនេះ ជាយ័ន្តសាកសិទ្ឋិជួយការពារសុខភាពអាយុជីវិតយើងក្រុមគ្រួសារយើង និងសហគមន៍យើងទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបថា គ្រឿងឧបភោគបរិភោគដែលយកមកផ្តល់ជូននាពេលនេះ កើតឡើងពីគំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន អៅដរ ដើម្បីចែករំលែកទុក្ខលំបាក របស់បងប្អូនដែលបានបាត់បង់ការងារព្រោះវិបត្តិកូវីដ-១៩ ដែលកន្លងមកក្រុមហ៊ុនធ្លាប់បានរៀបចំជាកញ្ចប់អំណោយ ចែកជូនដល់ បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតខ្លាំងចំនួន ៣ដង រួចមកហើយ ដែលសរុបទាំង ៣ដងមកហើយ។ នេះជាកម្មវិធីលើកទី៤ ដោយមើលឃើញអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលបានបាត់បង់ការងារជិត ២ឆ្នាំមកនេះ គឺមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន ១១១នាក់ ក្នុងចំណោមមគ្គុទ្ទេសក៍ប្រមាណ ៦.០០០នាក់ក្នុងខេត្តសៀមរាប។ ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន ១១១នាក់ ដែរទទួលបានអំណោយនៅពេលនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ខ្ទឹមស ១គីឡូក្រាម, ស្ករស ១គីឡូក្រាម, ប្រេងឆារ ១ដប, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប និងថវិកា ១ម៉ឺនរៀល៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: មគ្គុទេសក៍​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយសារលង់ទឹកអណ្តូង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយសារលង់ទឹកអណ្តូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.