Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរព័ត៌មានខេត្តសៀមរាប ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ពីក្រុមហ៊ុន T.S.P.R.S

ដោយ Pothe Thun
11/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន T.S.P.R.S ឌីវេលឡុបមិន ខូធិលធីឌី បាននាំយកឧបករណ៍តេស្តរហ័ស ពិនិត្យរកមេរោគកូវីដ-១៩ ចំនួន ១០០តេស្ត ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់មន្ត្រីព័ត៌មាន និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

ក្នុងឱកាស ប្រគល់ឧបករណ៍តេស្តរហ័សនេះ លោក ធឹម សំផូត តំណាងក្រុមហ៊ុន T.S.P.R.S បានបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍ រួមជាមួយក្រដាសណែនាំជូនដល់មន្ត្រីនៃមន្ទីរ ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពគួរទុកចិត្តបាន។ លោកបញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះ បានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីប្រកបអាជីកម្មនៅក្នុងប្រទេសកម្ពុជា ចំពោះលទ្ធផលអាចទុកចិត្តបានរហូតដល់ជាង៩០ភាគរយ និងផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ផងដែរ។

លោក លីវ សាន្ត អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងវាយតម្លៃថាឧបករណ៍តេស្តរហ័សនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ត្រីរបស់មន្ទីរព័ត៌មានខេត្ត នៅពេលចុះទៅយកព័ត៌មាននៅតាមមូលដ្ឋាននានា នៃខេត្តសៀមរាប និងត្រឡប់មកកន្លែងធ្វើការវិញ។ លោកអនុប្រធានមន្ទីរបន្ថែមថា នៅតាមបណ្ដាមន្ទីរអង្គភាព ក៏ដូចជាលំនៅឋានគួរមានឧបករណ៍នេះ ដើម្បីទប់ស្កាត់ការចម្លងជំងឺ ទៅកាន់សមាជិកគ្រួសារ និងមិត្តរួមការងារ ជាពិសេសនៅពេលពេលបុគ្គលខ្លួនឯង បានធ្វើដំណើរទៅកន្លែងមានមនុស្សច្រើន ឬសង្ស័យថាមានប៉ះពាល់អ្នកផ្ទុកមេរោគកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអនុប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ទោះបីមានឧបករណ៍តេស្តរហ័សនេះក្ដី ប្រការចម្បងត្រូវអនុត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ដែលជាការចូលរួមជាចាំបាច់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។

អត្ថបទ៖ សេង ផល្លី
រូបភាព ៖ មន្ត្រីមន្ទីរព័ត៌មានខេត្ត

Tags: T.S.P.R.S​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ

ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.