Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តអារញ្ញាសាគរ រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន

ដោយ Pothe Thun
22/01/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តអារញ្ញាសាគរ រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីចុងសប្តាហ៍កន្លងទៅនេះ វត្តអារញ្ញសាគរ ក្រុងសៀមរាប បានមូលមតិគ្នារៀបចំបុណ្យទេសនាមហាវេស្សន្តជាតក និងពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យ ដែលពិធីនេះធ្វើឡើងទៅតាមលំអានចាស់បុរាណបន្សល់ទុកតៗគ្នាមក តាមការកំណត់សន្នតនិងឯកភាពគ្នារវាងគណៈកម្មការវត្ត ព្រះគ្រូចៅអធិការ និងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋាន ដើម្បីជ្រើសរើសពេលវេលាសមគួរដែលអាចនាំគ្នាប្រារព្ឋទៅបាន។

ព្រះតេជគុណ វិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទរ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាបញ្ជាក់ថា ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូន ឆ្លងភ្នំខ្សាច់ នៅឆ្នាំនេះ ប្លែកជាងបណ្តាឆ្នាំមុនៗ ដោយសារគណៈកម្មការវត្តនិងចៅអធិការវត្ត និងអ្នកភូមិជិតខាង បានឯកភាពគ្នាឱ្យរៀបចំពិធីដល់ទៅ ៣ថ្ងៃ ៣យប់ចាប់ពីទី២០-២២ ខែមករា ឆ្នាំ២០២៤ ដោយក្នុងពេលរាត្រី មានកំសាន្តជាច្រើនដូចជា តន្រ្តី សិល្បៈ ដើម្បីបង្កើនភាពរីករាយ និងចូលរួមថែរក្សាលើកស្ទួយសិល្បៈស្រមោលស្បែកធំដែលជាបេតិកភ័ណ្ឌអរូបីមានភាពផុយស្រួយ និងងាយទទួលរងគ្រោះបាត់បង់ ខណៈដែលល្ខោនស្រមោលស្បែកធំនេះត្រូវបានប្រកាសទទួលស្គាល់ដោយអង្គការយូណេស្កូថា ជាស្នាដៃឯកផ្នែកវោហារកោសល្យនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងត្រូវបានចុះបញ្ជីទៅក្នុងសម្បត្តិបេតិភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ហើយយើងជាកូនខ្មែរជំនាន់ក្រោយ មានភារៈត្រូវតែថែរក្សាសបម្បត្តិវប្បធម៌ប្រពៃណីដូនតាដែលក្លាយទៅជាសម្បត្តិវប្បធម៌ពិភពលោកទៀតផង។

ព្រះតេជគុណ មានសង្ឃដិកាទៀតថា ពិធីបុណ្យទេសនាវេស្សន្តរជាតក ឆ្លងភ្នំខ្សាច់ និងឱបស្ទបជាមួយការកំសាន្តសប្បាយនេះក៏ព្រោះ ថាពិធីនេះ បានផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពុទ្ឋបរិស័ទ ដែលមានតាំងពីបុរាណកាលមករហូតដល់សម័យបច្ចុប្បន្ន។ ជាពិសេសជាសារមួយបង្ហាញដល់យុវជនខ្មែរជំនាន់ក្រោយឱ្យគោរពស្រឡាញ់ និងរួមគ្នាថែរក្សាអភិក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរបានបន្សល់ទុកមក ឱ្យស្ថិតនៅគង់វង្សជារៀងរហូត និងក៍ដើម្បីឱ្យកូនចៅជំនាន់ក្រោយ ចេះស្គាល់បុណ្យ បាបគុណ ទោស ចេះគោរពនិងសម្តែងនូវការដឹងគុណដល់មាតាបិតា បុព្វការីជន និងចាស់ព្រឹទ្ឋាចារ្យ របស់ខ្លួន ចៀសវាងនូវការបាត់បង់ដោយការប្រមាទ មិនដឹងគុណ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គបន្ថែមថា ការលើកមកទេសន៍នេះ ដើមឡើយមានស្ទើរតែគ្រប់វត្តក្នុងស្រុកខ្មែរ ហើយច្រើននិយមធ្វើក្រោយចេញវស្សា។ ប៉ុន្តែទំនៀមនេះ ចេះតែរៀវរោយថយចុះជាលំដាប់ វត្តខ្លះក៏ខានធ្វើសោះ វត្តខ្លះក៏ធ្វើគ្រាន់តែជាគម្រប់ការប៉ុណ្ណោះ។ ចំពោះវត្តខ្លះ នៅប្រារព្ធមកដល់សព្វថ្ងៃ ភាគច្រើននៅតំបន់ដែលនេះជាការទំគាស់កកាយធ្វើតាមទំនៀមចាស់ ដើម្បីក្មេងជាន់ក្រោយបានស្គាល់ផង និងដើម្បីភ្នែកទេសចរណ៍ឃើញផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: យទេសនាមហាវេស្សន្តរជាតកវត្ត​អា​រញ្ញា​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.