Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ

ដោយ Pothe Thun
22/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រ ឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ និងចូលរួមនាំគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាយើងឲ្យបានគង់វង្ស ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍន៍។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យអង្គរធំ ខេត្ដសៀមរាប នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទកាល័យ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់សិស្សានុសិស្សត្រូវបន្ដយកចិត្ដទុកដាក់ការសិក្សារៀនសូត្រ លះបង់ការដើរលេងច្រើន ហាមប៉ះពាល់គ្រឿងញៀន និងសូមឲ្យសិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋជួយបន្តរថែរក្សាការពារសន្តិភាព ព្រោះ
ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍន៍។

ឯកឧត្តម ផៃ សុខខេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្លាំង ប្រកបដោយឆន្ទៈមុតស្រួច បន្តធ្វើកំណែទម្រង់លើវិស័យអប់រំជាតិ ក្នុងគោលដៅលើកកម្ពស់ការអប់រំឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ពិសេសផ្ដោតទៅលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស ដោយគិតគូរចាប់ពីបឋមសិក្សាឡើងទៅ ដោយរួមបញ្ចូលទាំងផ្នែកសីលធម៌ និងសុជីវធម៌ ហើយសូម្បីតែការប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ក៏ត្រូវធ្វើការប្រឡងចូលដែរ ដើម្បីចម្រាញ់ជ្រើសយកអ្នកមានសមត្ថភាពពិតប្រាកដ ដែលជាការផ្តល់ឱកាសដល់សិស្ស និស្សិតគ្រប់រូប ទាំងអ្នកក្រ និងអ្នកមាន។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ សិស្សានុសិស្សសូមខិតខំរៀនសូត្រគ្រេបយកចំណេះដឹង និងពង្រឹងផ្នែកសីលធម៌ សុជីវធម៌ ការទំនាក់ទំនង ដែលជាជំនាញ ជាទុនដ៏មានសារសំខាន់ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹង ផ្នែកសុខភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ និងសូមជូនពរប្រឡងជាប់ទទួលបានលទ្ធផលល្អ និទ្ទេសល្អ គ្រប់ៗគ្នា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ ខេត្តសៀមរាប បានថ្លែងអំណរគុណដល់មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិដែលតែងតែចុះសំណេះសំណាល និងផ្ដល់បទពិសោធន៍ការសិក្សា ព្រមទាំងចែករំលែកគន្លឹះសំខាន់ក្នុងការប្រលងទទួលបានជោគជ័យ។ ការចូលរួមផ្ដល់បទពិសោធន៍ និងការចែករំលែកចំណេះដឹងពីស្ថាប័នពាក់ព័ន្ធ មានសារៈសំខាន់ក្នុងលើកទឹកចិត្ដដល់សិស្សានុសិស្សអោយបន្ដខិតខំក្រេបយកចំណេះដឹង ជាពិសេសធ្វើឱ្យពួកគាត់ប្រលងទទួលបានលទ្ធផលល្អ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: វិទ្យាល័យអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប

សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រដល់ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និង ជួយដល់ស្ត្រី កុមារ និងជនងាយរងគ្រោះ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រដល់ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និង ជួយដល់ស្ត្រី កុមារ និងជនងាយរងគ្រោះ

អាជ្ញាធរជាតិអប្សរា នឹងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកព័ទ្ធជុំវិញដូចពីសម័យបុរាណឡើងវិញ

អាជ្ញាធរជាតិអប្សរា នឹងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកព័ទ្ធជុំវិញដូចពីសម័យបុរាណឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.