Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

ដោយ Pothe Thun
22/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បាននបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និង លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានគ.ក.ស.ក នៃរដ្ឋបាលខេត្ត រួមនឹងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ ស៊ិន ណម មានប្រសាសន៍ថា អង្គសិក្ខាសាលានាពេលនេះ គឺដើម្បីធ្វើការឆ្លុះបញ្ចាំង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៣ របស់ គ.កស.ក នៃរដ្ឋបាលខេត្ត និងជាការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនានា ពិសេស គ.ក.ស.ក នៃរដ្ឋបាលក្រុងស្រុក និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំសង្កាត់ និងដើមី្បពិភាក្សាអំពីបទពិសោធន៍ការងារ ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយឲ្យបានផុលផុស ដើម្បីស្វែងរកធាតុចូល សំដៅធ្វើយ៉ាងណាឲ្យសមាជិកសមាជិកានៃអង្គសិក្ខាសាលា បានអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីយកទៅធ្វើនវានុវត្តន៍នៅមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀតសិក្ខាសាលាឆ្លុះបញ្ចាំងនេះ នឹងផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយ ក្នុងការលើកកម្ពស់ ព្រមទាំងជម្រុញការបង្ក្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីឲ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានចាត់ទុកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់ មានតួនាទីភារកិច្ចចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យជម្រុញ និងសហការដោះស្រាយនូវការងារទាំងឡាយដែលពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ការអភិវឌ្ឍន៍ស្ថានភាពស្ត្រី និងកុមារក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះរដ្ឋបាលខេត្ត តែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ដោយបានធ្វើការវិភាជន៍ថវិការដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២៣ ជូន គ.ក.ស.ក ខេត្ត ដើម្បីយកទៅអនុវត្តសកម្មភាពនានាស្របតាមផែនការ ការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ហើយសម្រាប់ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត នឹងបន្តធ្វើការគាំទ្រដោយបានវិភាជន៍ថវិកា ជូនគ.ក.ស.ក ខេត្ត សម្រាប់អនុវត្តការងាររយៈពេល១ឆ្នាំផងដែរ។

លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អង្គសិក្ខាសាលាថ្ងៃនេះ នឹងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក នៃរដ្ឋបាលខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន។ ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ធានាជោគជ័យនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក រហូតទទួលបានជោគជ័យ និងបច្ចុប្បន្នបាន កំពុងអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចូលរួមអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

ក្នុងនោះដែរលោកស្រី ក៏បានជម្រុញដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុងស្រុក និង គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំសង្កាត់ ត្រូវពង្រឹងកិច្ចការរបស់ខ្លួន ព្រមទាំងមន្ទីរវិស័យពាក់ព័ន្ធ ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ដើម្បីផ្តល់កិច្ចសហការគាំទ្រសកម្មភាពលើកកម្ពស់វិស័យសេវាសង្គម៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រឱ្យក្លាយជាពលរដ្ឋល្អក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ

សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប

សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.