Tag: វីរុសកូរ៉ូណា

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងកប៉ាល់ទេសចរណ៍នៅជប៉ុន «កើនដល់១៦១នាក់» ក្នុងចំណោមមនុស្សជិះទាំងអស់ជាង៣,៧០០នាក់!

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងកប៉ាល់ទេសចរណ៍នៅជប៉ុន «កើនដល់១៦១នាក់» ក្នុងចំណោមមនុស្សជិះទាំងអស់ជាង៣,៧០០នាក់!

(តូក្យូ)៖ អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ការធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនអ្នកដំណើរជាបន្តបន្តាប់ នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដាយមិនដ៍ ព្រីនសេស (Diamond Princess) បានរកឃើញអ្នកឆ្លងវីរុសមានប្រភពពីចិននេះ កើនឡើងដល់ ១៦១នាក់ហើយ ខណៈកាលពីថ្ងៃចន្ទម្សិលមិញនេះគឺមានតែ ១៣០នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Kyodo នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ...

អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០

អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០

នៅខែមករា ដើមឆ្នាំ២០២០នេះ ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា បណ្ដាលឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការធ្លាក់ចុះ ជាពិសេសទេសចរចិនបានថយចុះប្រមាណ ៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំការងារទេចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ឯកឧត្តមអភិបាលខេត្ត ...

អាជ្ញាធរចិន៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

អាជ្ញាធរចិន៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

(ប៉េកាំង)៖ អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សដែលបានជះសះស្បើយពីវីរុសកូរ៉ូណាថ្មី និងចាកចេញពីមន្ទីរពេទ្យនោះមានចំនួនសរុប ៣,២៨១នាក់ហើយ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជាសះស្បើយរហូតដល់ ៦៣២នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ក្នុងនោះ ៣៥៦នាក់នៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ...

អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,១៥៣នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,១៥៣នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

(ប៉េកាំង)៖ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ បានកើនឡើងដល់ ១,១៥៣នាក់ហើយ ខណៈកាលពីថ្ងៃពុធម្សិលមិញនេះ មានអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់ ២៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ។ មនុស្សសរុប ៥៦៣នាក់ហើយបានស្លាប់ និង ...

ជប៉ុនសម្រេចឃាត់មនុស្ស៣,៥០០នាក់ទុកក្នុងកប៉ាល់ធំមួយគ្រឿងសិន ដើម្បីពិនិត្យរកវីរុសកូរ៉ូណាថ្មី!

ជប៉ុនសម្រេចឃាត់មនុស្ស៣,៥០០នាក់ទុកក្នុងកប៉ាល់ធំមួយគ្រឿងសិន ដើម្បីពិនិត្យរកវីរុសកូរ៉ូណាថ្មី!

អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់មនុស្ស ៣,៥០០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឱ្យនៅឆ្ងាយដាច់ពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកដំណើរនៅ លើនោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសកូរ៉ូ ណាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចូលទៅក្នុងកប៉ាល់ឈ្មោះ ...

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះអាជ្ញាធរសុខាភិបាលចិបាន ប្រកាសថា អ្នកឆ្លងវីរុសកូរ៉ូណាសរុប ៤៧៥នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពួកគេបានជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានអ្នកជំងឺជាសះស្បើយពីវីរុសកូរ៉ូណាថ្មី ១៤៧នាក់បន្ថែមទៀត បានចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេសចិនក្នុងនោះ ៨០នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី ...

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវ ដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ...

Recommended

សូម Like និង Follow ពួកយើង