បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ
បន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមជំនួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ និងទារកនៅកម្ពុជា ដោយមិនគិតថ្លៃ។ តាមការឲ្យដឹងពីលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីពេទ្យជ័យវរ័្មនទី៧ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទប់សង្គ្រោះបន្ទាន់ថ្មីទាំងពីរនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីសម្រួលដល់ការជួយសង្គ្រោះជីវិតកុមារ និងទារកទើបនឹងសម្រាល ...