សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប”
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ បានរៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប” ជូនដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្ត ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងអាជីវករក្នុងខេត្តសៀមរាប ដោយមានការចូលរួមជាវាគ្មិនពី ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ...