ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ
លាតសន្ធឹងលើផ្ទៃដី១០២២ហិកតា ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រៃសហគមន៍នេះ មិនត្រឹមតែជាតំបន់ការពារដើមឈើ ឲ្យរួចផុតពីការទន្ទ្រានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាជម្រកសត្វព្រៃ និងជាកន្លែងផ្តល់នូវអនុផលព្រៃឈើយ៉ាងសំបូរបែបដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។ លោក ម៉ៅ ង៉ិ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងថ្មី ឃុំខ្នារពោធិ៍ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលទំនេរពីការបង្កបង្កើនផល រូបលោក និងប្រជាពលរដ្ឋក្នុងភូមិតែងតែមកព្រៃសហគមន៍ដើម្បីដកផ្សិត និងបេះផ្លែឈើព្រៃដែលវាឲ្យផលតាមរដូវកាលដោយអ្នកខ្លះមកដកផ្សិតសម្រាប់ហូបប្រចាំថ្ងៃ ...