សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង
អ្នកជំនាញបុរណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ដែលកុលាលភាជន៍ទាំងអស់នេះ បង្ហាញពីរបៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្មកុលាលភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរ។ លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យនៅថ្ងៃទី១០ ខែឧសភានេះថា ក្រៅពីប្រាសាទដ៏មហិមា ហេដ្ឋារចនាសម្ពន្ធ បារាយដែលជាភស្ដុតាងនៃអារ្យធម៌អង្គរ ...