អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !
អ្នកពាក់ព័ន្ធដែលធ្វើការងារលើផ្នែកកិច្ចការពារកុមារថ្នាក់ជាតិ បានសហការជាមួយអង្គការសង្គមស៊ីវិល រៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នៅការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ...