Tag: ស្រែសង្គម

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

ថ្លែងនៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែការរាត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ហេតុនេះរដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម ...

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្ដើមប្រមូលផលស្រូវ ពីស្រែសង្គម ជុំទី១ លើផ្ទៃដី១០ហិកតា នៃផ្ទៃដីសរុប៤០ហិកតា ។ តាមការប៉ាន់ស្មាន ទិន្នផលសរុបអាចទទួលបានប្រហែល ១០០តោន នេះបើតាមប្រសាសន៍ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។ លោកអភិបាលស្រុក បង្ហាញថា ...

ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែជិត៤០ហិកតា ជួយដល់ជនពិការ និងគ្រួសារក្រីក្រក្នុងស្រុក

ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែជិត៤០ហិកតា ជួយដល់ជនពិការ និងគ្រួសារក្រីក្រក្នុងស្រុក

ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ រដ្ឋបាលស្រុកបន្ទាយស្រី បាននិងកំពុងអនុវត្ត “គម្រោងស្រែសង្គម” ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ...

Recommended

សូម Like និង Follow ពួកយើង