Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​

ដោយ Pothe Thun
24/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ស៊ិន ពិសី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា រយៈកាល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា​តែង តែ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ​ដែល​មាន​ស្រាប់ និង​ដាំ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែលជា​តំបន់​ព្រៃ​ការពារ ដោយ​មូលហេតុ​តំបន់​ខ្លះ​ត្រូវបាន​ទន្ទ្រាន​ពី​ប្រជាជន ភ្លើង​ឆេះ​ព្រៃ និង​ក្រោយ​ពី​កាត់​ក្រី​ដកហូត​ដើមឈើ​ងាប់​ដែល​អាច​បង្ករ​ហា​នី​ភ័យ​ផ្សេងៗ​ដល់​មនុស្ស សត្វ ប្រាសាទ និង​បរិស្ថាន ហើយ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​នេះ ត្រូវបាន​បែងចែក​ជា​បី​សំខាន់ៗ​គឺ ទី​១.​តំបន់​ឧទ្យាន​បន្ទាយស្រី , ទី​២. តំបន់​ឧទ្យាន​កណ្តាល និង ទី​៣.​តំបន់​ឧទ្យាន​រលួស ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​៤០១​គីឡូម៉ែត្រ​ក្រឡា និង​ចែកចេញជា​១៤​បុ​ស្តិ៍ មាន​បុគ្គលិក​ចំនួន​៨៤​នាក់ ចុះ​យាមល្បាត​ជាប្រចាំ និង ថែទាំ ព្រមទាំង​ព្យាល​បាល​ដើមឈើ​ពេល​មាន​ជំងឺ លើកលែង​តែ​តំបន់​ប្រាសាទបេង​មាលា ស្ថិតនៅ​ក្រៅ​តំបន់​ឧទ្យាន​អង្គរ ។​

​លោក ស៊ិន ពិសី បានឲ្យដឹង​ទៀតថា ក្រុម​ភ្នាក់ងារ​គ្រប់គ្រង​ព្រៃឈើ តែងតែ​មាន​កម្មវិធី​ដាំ​កូន​ឈើ​ជា​រៀងរាល់ឆ្នាំ ហើយ​មួយ​លើកៗ​ជាច្រើនរ​យ​ដើម ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័នរដ្ឋ ស្ថាប័ន​អន្តរជាតិ វិស័យ​ឯកជន សហគមន៍ ព្រះសង្ឃ និង​សិស្សសាលា​ជាដើម បំពេញ​នូវ​ទីតាំង​ដែល​គ្មាន​ព្រៃឈើ សរុប​ប្រមាណ​៣​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំៗ​នៅ​ឧទ្យាន​អង្គរ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែក​កូន​ឈើ​ដល់​ស្ថាប័ន​ផ្សេងៗ ព្រះសង្ឃ និង​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទៅ​ដាំ​ក្នុង​វត្ត ភូមិ ឃុំ មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​បង្កើន​ចំនួន​ព្រៃឈើ បង្កើន​គម្រប​បៃតង​ដល់​បរិស្ថាន​ឱ្យ​មាន​បរិយាកាស​ស្រស់ថ្លា ពិសេស​គឺ​ទាក់ទាញ​ទេសចរ ។​

​លោក ស៊ិន ពិសី បានឲ្យ​ដឹង​បន្ថែមទៀតថា ព្រៃឈើ​មាន​សារៈសំខាន់​ទាំង​បរិស្ថាន និង​សោភ័ណភាព​សម្រាប់​មនុស្ស​ជាតិ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ដល់​ប្រជាជន កុំឱ្យ​ពួកគាត់​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ជាង​បំផ្លាញ និង​ពេល​ដុត​ចម្ការ​ត្រូវ​គ្រប់គ្រង​ភ្លើង​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​មាន​គ្រោះថ្នាក់ និង​មាន​ហា​នី​ភ័យ​ដល់​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ដាំ​កូន​ឈើ​ក្នុង​ឧទ្យាន​អង្គរ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរាមន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​

ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​

រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប អះអាងថា ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​

ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប អះអាងថា ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.