Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែជិត៤០ហិកតា ជួយដល់ជនពិការ និងគ្រួសារក្រីក្រក្នុងស្រុក

ដោយ Pothe Thun
23/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌, សេដ្ឋកិច្ច និង កសិកម្ម
76
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ រដ្ឋបាលស្រុកបន្ទាយស្រី បាននិងកំពុងអនុវត្ត “គម្រោងស្រែសង្គម” ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បង្ហាញថា នៅដើមខែឧសភានេះ រដ្ឋបាលស្រុក នឹងចាប់ផ្តើមស្ទូងសំណាប ក្នុងវាលស្រែ។ បើមិនមានអ្វីប្រែប្រួលទេ ៣ខែខាងមុខទៀតនេះ គម្រោងនេះ នឹងអាចទទួលផល ស្រូវស្រាលដើមរដូវ ជុំទី១។

លោកអភិបាលស្រុក បន្ថែមថា នៅថ្ងៃនេះ យុវជន ប្រជាការពារភូមិ មន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់ បានចូលរួមជាមួយប្រជាពលរដ្ឋ នៅក្នុងគម្រោងនេះ ដើម្បីបាចជីអាចម៍មាន់នៅក្នុងវាលស្រែ ដែលការងារនេះ ត្រូវប្រើពេល៣ថ្ងៃ លើផ្ទៃដីជិត៤០ហិកតានេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា ផ្ទៃដីជិត៤០ហិកតានេះ គឺជាការផ្ដល់ជូនប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០២០ ពីប្រជាពលរដ្ឋចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង និងមានការសម្របសម្រួលពីរដ្ឋបាលស្រុក ។ បន្ទាប់ពីទទួលបានផល ម្ចាស់ដីស្រីនីមួយៗ នឹងទទួលបានស្រូវចំនួន ៤០០គីឡូក្រាម ក្នុងមួយហិកតា។ ចំពោះស្រូវ ដែលនៅសល់ពីចែកម្ចាស់ស្រែ នឹងត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ជាពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃមេរោគកូវីដ-១៩។

ជាមួយនោះដែរ លោកអភិបាលស្រុក រំពឹងថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានគម្រោងធ្វើស្រែរួមគ្នា រឺសហគមន៍កសិកម្ម (Agricultural Cooperative រឺ Farmers’ Co-op) នាពេលអនាគត ប្រសិនបើគម្រោងស្រែសង្គមនេះ ជោគជ័យ។ លោកបន្ថែមថា គម្រោងប្រភេទនេះ ប្រទេសជឿនលឿន គេបានអនុវត្តន៍រួចមកហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើលើដីស្រែទំហំតូចៗដាច់ដោយឡែក។ ផ្ទុយទៅវិញ ការច្របាច់បញ្ចូលគ្នាលើផ្ទៃដីធំល្វើងល្វើយ នឹងធ្វើឱ្យមានផលចំនេញពីសេដ្ឋកិច្ចមាត្រដ្ឋាន(economy of scale) ផ្តល់លទ្ធភាពឱ្យប្រើបច្ចេកទេសខ្ពស់និងគ្រឿងចក្រទំនើប ប្រើប្រាស់ពូជថ្មី ដែលធន់នឹងបំរែបំរួលអាកាសធាតុ និងមានភាពងាយស្រួលក្នុងការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រពធារាសាស្ត្រ ក៏ដូចជាការស្វែងរកទីផ្សារជូនផងដែរ៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ស្រុកបន្ទាយស្រីស្រែសង្គម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ផ្នែកទោសប្បញ្ញត្តិ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ផ្នែកទោសប្បញ្ញត្តិ

ឯកឧត្តម ផៃ ស៊ីផាន ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម

ឯកឧត្តម ផៃ ស៊ីផាន ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.