អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប
នៅមន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និង មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាននិងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាបប្រមាណជាង៣០នាក់ ក្រោមអធិបតីភាពឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺចង់ផ្តល់ជូនបន្ថែមដល់អ្នកសារព័ត៌មាននិងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ឋក្នុងខេត្ត ឲ្យបានយល់ដឹងកាន់ច្បាស់អំពីសិទ្ធិនិងច្បាប់ស្តីពីរបស់សារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន ...