Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ

ដោយ Pothe Thun
02/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ត្រូវបានព្រះគ្រូចៅអធិការវត្តស្វាយរមៀត រៀបចំដាក់បង្ហាញនៅក្នុងបរិវេណវត្ត សម្រាប់ឱ្យយុវជន និងភ្ញៀវទេសចរបានឈ្វេងយល់ និងសិក្សារៀនសូត្រ ព្រោះពុទ្ធភាសិត បុរាណភាសិតទាំងនេះ បានអប់រំមនុស្សចេះដឹងសុខត្រូវ និងធ្វើតែអំពើល្អ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានសង្ឃដីកាឱ្យដឹងថា មូលហេតុដែលធ្វើឱ្យព្រះអង្គរៀបចំ បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក ដាក់បង្ហាញនៅក្នុងបរិវេណវត្តនេះ គឺដោយសារតែទីនេះជាវត្តអារាមមួយដែលមានវ័យចំណាស់ ដែលមានពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកទស្សនា និងឈ្វេងយល់ពីព្រះពុទ្ធសាសនាច្រើន ដូចនេះហើយបានជាព្រះអង្គរៀបចំ បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក ដែលមានន័យក្នុងការអប់រំដាក់បង្ហាញដើម្បីឱ្យយុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិបានឈ្វេងយល់ ព្រោះបុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក មានទាំងអក្សខ្មែរ និងអង់គ្លេស។

ព្រះតេជគុណបានបន្តថា បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិ ដែលបានទៅទស្សនាវត្តស្វាយរមៀត គឺមានការចាប់អារម្មណ៍ច្រើនទៅលើក បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក ដោយពួកគេបានលើកឡើងថា បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោកទាំងនេះ មានន័យល្អៗក្នុងការអប់រំមនុស្ស។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក ខាន់ វ៉ាន់ឆាយ ជាអ្នករៀបចំបណ្តាញភ្ញៀវទេសចរណ៍សហគមន៍នៅខេត្តសៀមរាប បានលើកឡើងថា ការដាក់បង្ហាញ បុរាណភាសិត ពុទ្ធភាសិត របស់ព្រះសង្ឃនៅវត្តស្វាយរមៀតនេះ ពិតជាមានសារប្រយោជន៍យ៉ាងច្រើន ដូចជាការចូលរួមអភិរក្សភាសិតរបស់ខ្មែរ ការលើកកម្ពស់ភាសិតខ្មែរ និងបានបង្ហាញឱ្យអន្តរជាតិបានឈ្វេងយល់ និងផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល អ៊ុន ណារាជ្យ

Tags: ពាក្យស្លោកវត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី

សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.