Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

ដោយ Pothe Thun
02/06/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែងឃើញក្រុមអ្នកជំនាញការងារជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ជំនាញការងារ បានលើកឡើងថា ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។

ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។

លោក ភាវ មាច ប្រធានក្រុមជួសជុល និងតថ្មនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គាត់បានបម្រើការងារជាអ្នកជួសជុលថ្មប្រាសាទបុរាណនេះរយៈពេលជាង១០ឆ្នាំមកហើយ។ នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណតែងមានថ្មបាក់បែកខ្លះជាពីរកំណាត់ និងខ្លះទៀតបែកបាក់ជាច្រើនបំណែក ដូច្នេះ ដើម្បីជួសជុល និងតថ្មដែលបែកបាក់បាន លុះត្រាតែអាចស្វែងរកបំណែកថ្មដែលបាក់បែកទាំងនោះឃើញទើបយកមកផ្គុំឡើងវិញបាន។ លោក ភាវ មាច ឱ្យដឹងទៀតថា វាជាការពិបាកមួយក្នុងការស្វែងរកថ្មប្រាសាទដែលបាក់បែកមកជួសជុល ពេលខ្លះអាចរកឃើញតែមួយកំណាត់ដែលតម្រូវឱ្យតភ្ជាប់ជាមួយថ្មថ្មី។ ការងារតភ្ជាប់ថ្មប្រាសាទដែលបាក់បែកនេះទៀតសោត ត្រូវទទួលខុសត្រូវជាច្រើន ដូចជា មុននឹងតថ្ម គឺត្រូវសម្អាតថ្មទាំងនោះជាមុនសិន ពិសេស គឺនៅត្រង់មុខតំណដែលត្រូវភ្ជាប់គ្នា។ បើក្រុមការងារតថ្មមិនបានត្រឹមត្រូវ ក៏ពិបាកពេលយកទៅជួសជុលប្រាសាទដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះដែរ លោក ស៊ី ឌឿន អ្នកភូមិនគរក្រៅ គឺជាអ្នកជួសជុលថ្មម្នាក់ទៀត ឱ្យដឹងថា ការងារតភ្ជាប់ថ្មឡើងវិញពិតជាមានសារសំខាន់ណាស់ ពីព្រោះរាល់ការជួសជុលប្រាសាទបុរាណ គឺទាមទារឱ្យមានការយកថ្មចាស់ៗរបស់ប្រាសាទបុរាណដែលបាក់បែកទាំងនោះទៅដាក់នៅកន្លែងដើមវិញ ដើម្បីរក្សាតម្លៃ និងភាពដើមនៃសម្បត្តិបេតិកភណ្ឌ។ លោកបន្តថា ការជួសជុលថ្មមួយដុំៗដែលបាក់ជាពីរកំណាត់ យ៉ាងណោចណាស់ក៏ត្រូវចំណាយពេល២ថ្ងៃដែរ ចំពោះថ្មដែលមានតែមួយកំណាត់ គឺត្រូវចំណាយពេលពី៣ទៅ៤ថ្ងៃ ពីព្រោះត្រូវការដាប់មុខថ្មថ្មីផង និងរងចាំឱ្យកាវ និងកំបោរបាយអស្ងួតល្អផង។

លោក បញ្ជាក់ថា បច្ចេកទេសនៃការជួសជុលថ្មនេះ គឺត្រូវតែធ្វើឱ្យថ្មមានភាពរឹងមាំឡើងវិញមិនងាយស្រួលទេ ដោយក្រុមការងារជួសជុលថ្ម ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។ បើទោះបីជាការជួសជុលថ្មមានការលំបាកខ្លាំង និងចំណាយពេលវេលាច្រើន ព្រមទាំងត្រូវការប្រើកម្លាំងលើកឡើងចុះដាក់ផ្គុំសាកល្បងច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមការងារមិនដែលត្អូញត្អែរទេ មានតែបង្ហាញការសប្បាយចិត្ត ពីព្រោះថា ក្រៅពីធ្វើការងារបានថវិកាដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ ពួកគាត់ក៏មានមោទនភាពក្នុងការរួមចំណែកអភិរក្សប្រាសាទបុរាណដែលជាកេរមរតកពីដូនតាក្នុងតំបន់អង្គរនេះឱ្យគង់វង្សយូរអង្វែងតទៅមុខទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: អភិរក្សប្រាសាទបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

មនុស្សម្នាក់ស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ ៤ក្បាលងាប់ ដោយសាររន្ទះបាញ់ នៅស្រុកពួក

មនុស្សម្នាក់ស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ ៤ក្បាលងាប់ ដោយសាររន្ទះបាញ់ នៅស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.