Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
02/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធ បានចូលរួមក្នុងយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃគ្រប់ប្រភេទ រួមគ្នាអភិរក្ស និងថែទាំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះការគ្រប់គ្រង ថែរក្សា អភិរក្សធនធានធនធម្មជាតិ ជីវៈចម្រុះ និងការបង្ការ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថាន ដែលមានមន្ត្រីនិងមន្ត្រីឧទ្យានុរក្ស បានអនុវត្តការងារជាប្រចាំ។ កិច្ចការនេះដោយមានការសហការល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត អយ្យការអមសាលាដំបូងខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ ប្រជាសហគមន៍ និងអង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរបន្តថា សម្រាប់អាជ្ញាធរមូលដ្ឋានបានដើរតួយ៉ាងសំខាន់ក្នុងការជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្តីពីសារៈសំខាន់ធនធានធម្មជាតិ ជីវចម្រុះ និងតម្លៃនៃការអភិរក្សសត្វព្រៃ។ ហើយតាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្មណ៍។ ប្រភេទសត្វព្រៃមួយចំនួនដូចជា ទន្សោង តេះ ទោច ខ្លាឃ្មុំ ពង្រូល ប្រើស អណ្តើក និងប្រភេទសត្វស្លាបនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លសាប បាននឹងកំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រនិងជិតផុតពូជក្នុងបញ្ចីក្រហម IUCN។

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅខេត្តសៀមរាបនេះ គឺដើម្បីផ្លាស់ប្តូរនូវឥរិយាបទជារួមរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ដើម្បីឱ្យពួកគាត់បោះបង់ចោលនូវគំនិតថាហូបសាច់សត្វព្រៃនាំឱ្យមានសុខភាពល្អឬប្រើប្រាស់សំនាកឈាម និងឆ្អឹងដើម្បីព្យាបាលជំងឺ។ លើសពិនេះ ការរៀបចំយុទ្ឋនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាបនេះព្រោះថា ខេត្តសៀមរាបជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ជាតិ តាមរយៈយុទ្ឋនាការនេះ គឺចង់បង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានដឹងថាខេត្តបានមានវិធានការក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងជាសារមួយប្រាប់ពួកគាត់ថាយើងបានរួមគ្នាក្នុងការផ្តល់សុវត្ថិភាពទៅឱ្យសត្វព្រៃ បញ្ឈប់ឱ្យមានការដាក់អន្ទាក់ បរបាញ់ និងមិនបរិភោគសាច់សត្វព្រៃនោះឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ទៀតថា ការបរិភោគសាច់សត្វព្រៃ គឺផ្តល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេរបានទេ ហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ យុទ្ឋនាការនេះដែរមានគោលបំណងចម្បងសំខាន់ៗក្នុងការការពារធនាធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឱ្យមានការកើនឡើង។ ទប់ស្កាត់ការលក់ដូរសត្វព្រៃ ដើម្បីការពារពីការចម្លងជំងឺផ្សេងៗ។ បញ្ឍប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃតាមរយៈការលើកម្ពស់ការយល់ដឹងអំពីសារៈសំខាន់សត្វព្រៃ និងបរិស្ថាន។ អន្ទាក់ គឺជាឃាតករលាក់មុខដែលបាននឹងកំពុងគំរាមកំហែងសត្វព្រៃ និងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណៈកើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល អ៊ុន ណារាជ្យ

Tags: ក្រសួង​បរិស្ថាន​យុទ្ឋនាការអន្ទាក់សូន្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សម្នាក់ស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ ៤ក្បាលងាប់ ដោយសាររន្ទះបាញ់ នៅស្រុកពួក

មនុស្សម្នាក់ស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ ៤ក្បាលងាប់ ដោយសាររន្ទះបាញ់ នៅស្រុកពួក

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប នាំយកសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអាន់នៀនម៉ះ ក្នុងក្រុងសៀមរាប

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប នាំយកសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអាន់នៀនម៉ះ ក្នុងក្រុងសៀមរាប

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំដូនកែវ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំដូនកែវ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.