Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
02/06/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
103
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានចូលរួមជួយសាងសង់ផ្ទះជាង២៦០ខ្នងផ្ទះ ជូនប្រជាពលរដ្ឋខ្មែរនៅតាមជនបទ នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាពិសេសដើម្បីឱ្យចំណងមិត្ដភាពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

លោក សាត មាស តំណាងឱ្យអង្គការមិត្ដកម្ពុជា ដឹកនាំក្រុមសប្បុរសជន បានឱ្យដឹងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣នេះថា ក្រុមសប្បុរសជនប្រទេសកូរ៉េនេះ គឺជាអ្នកស្ម័គ្រចិត្ដជួយរកមូលនិធិនៅក្នុងប្រទេសរបស់ពួកគាត់ យកទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដោយផ្ទាល់ មានជីវភាពខ្វះខាត ទើបរៀបការបែកចេញពីគ្រួសារឪពុកម្ដាយរបស់ពួកគេ ដែលលំនៅឋាននីមួយៗមានទំហំ៥ម៉ែត្រ គុណនឹង៤ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី។

លោកបន្ដថា ផ្ទះទាំងនោះ បើទោះមានទំហំតូចក្ដី ប៉ុន្ដែជាទឹកចិត្ដអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋខ្មែរសម្រាប់ឱ្យពួកគាត់មានទីជម្រកមួយសមរម្យ ពិសេស ក្រុមសប្បុរសជនកូរ៉េ មិនត្រឹមបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ថែមទាំងបានជួយអភិវឌ្ឍន៍លើវិស័យអប់រំ ដូចជា កសាងអគារសិក្សា ធ្វើអណ្ដូងទឹក ខ្លោងទា្វរ និងរបងសាលា រោងបាយសម្រាប់សាលារៀន កន្លែងកំសាន្តសម្រាប់កុមារជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក វូ តែហាន ( Woo Taehan)តំណាងឱ្យក្រុមសប្បុរសធម៌ស្ម័គ្រចិត្ដប្រទេសកូរ៉េ មានប្រសាសន៍ថា ការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្មែរនេះ ដោយមើលឃើញប្រជាពលរដ្ឋកម្ពុជាធ្លាប់បានជួយប្រទេសកូរ៉េនាមពេលកន្លងមក ជាពិសេសក្រុមការងារស្ម័គ្រចិត្ដប្រជាជនកូរ៉េ ស្រឡាញ់ប្រជាជនខ្មែរ ស្រឡាញ់វប្បធម៌អរិយធម៌របស់ខ្មែរ និងដើម្បីឱ្យប្រទេសទាំងពីរមានមិត្ដភាពប្រាស្រ័យទាក់ទងគ្នាយូរអង្វែង។ លោកបន្ដទៀតថា ក្រុមរបស់លោកសប្បាយរីករាយនៅពេលបានជួយកសាងផ្ទះជូនប្រជាពលរដ្ឋខ្មែរ ហើយបន្ដរកមូលនិធិពីកូរ៉េជួយដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត ព្រមទាំងសន្យាថាយកវប្បធម៌ខ្មែរទៅផ្សព្វផ្សាយនៅប្រទេសរបស់ពួកគាត់។

របាយការណ៍អង្គការមិត្តកម្ពុជា បានបង្ហាញថា ចាប់តាំងពីបង្កើតអង្គការរហូតមកដល់ពេលបច្ចុប្បន្ន អង្គការមិត្តកម្ពុជារួមទាំងម្ចាស់ជំនួយមកពីសាធារណរដ្ឋកូរ៉េ បានចុះមកជួយសាងសង់បានសមិទ្ធផលជាច្រើន ដូចជា ៖ សាងសង់អគារសិក្សាចំនួន ៥ ខ្នង ទីចាត់ការ បណ្ណាល័យ បន្ទប់ទឹក ខ្លោងទា្វរ របងសាលា រោងបាយសម្រាប់សាលារៀន កន្លែងកំសាន្តសម្រាប់កុមារ អណ្តូងទឹកស្អាតចំនួន ៧២៤ អណ្តូង សាងសង់ផ្ទះចំនួន ២៦៤ខ្នង និងសមិទ្ធផលជាច្រើនទៀត បើគិតជាថវិកាប្រហែល ១លាន៥សែនដុល្លារអាមេរិក៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ផ្ទះសប្បុរសជនប្រទេសកូរ៉េអង្គការ​មិ​ត្ដ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.