សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី
ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានចូលរួមជួយសាងសង់ផ្ទះជាង២៦០ខ្នងផ្ទះ ជូនប្រជាពលរដ្ឋខ្មែរនៅតាមជនបទ នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាពិសេសដើម្បីឱ្យចំណងមិត្ដភាពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ លោក សាត មាស តំណាងឱ្យអង្គការមិត្ដកម្ពុជា ដឹកនាំក្រុមសប្បុរសជន បានឱ្យដឹងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣នេះថា ក្រុមសប្បុរសជនប្រទេសកូរ៉េនេះ គឺជាអ្នកស្ម័គ្រចិត្ដជួយរកមូលនិធិនៅក្នុងប្រទេសរបស់ពួកគាត់ យកទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដោយផ្ទាល់ មានជីវភាពខ្វះខាត ទើបរៀបការបែកចេញពីគ្រួសារឪពុកម្ដាយរបស់ពួកគេ ...