អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយអង្គការតម្លាភាព បានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយមួយ ស្តីពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ទីរ ...