ភោជនីយដ្ឋានចំនួនពីរទៀតនៅខាងមុខអង្គរបានរុះរើ ដើម្បីរៀបចំជាទេសភាពបៃតង
ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋានមុខប្រាសាទអង្គរវត្តចំនួនពីររូបទៀត បានស្ម័គ្រចិត្តឲ្យអាជ្ញាធរជាតិអប្សរា រុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំសោភណ្ឌភាពខាងមុខប្រាសាទអង្គរវត្ត ។ការរុះរើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ ។ មានប្រសាសន៍នៅទីតាំងរុះរើសំណង់នោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បង្ហាញថា អាជ្ញាធរជាតិអប្សរា ការរៀបចំសោភណ្ឌបរិវេណខាងមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្បទាទេសចរណ៍ រួមទាំងការកែលម្អទេសភាពបៃតង ...