Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត ទាំង២៥ លើពិភពលោក សម្រាប់ឆ្នាំ២០១៨

ដោយ Pothe Thun
10/08/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
188
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីធ្វើការបូកសរុបការវាយតម្លៃរបស់អ្នកទេសចរណ៍ ដែលបានទៅទស្សនាកន្លែងទេសចរណ៍ល្បីៗនៅជុំវិញពិភពលោករួចមក គេហទំព័រប្រឹក្សាយោបល់អន្តរជាតិដ៏ធំមួយឈ្មោះ Trip Advisor បានសម្រេចថា ប្រាសាទអង្គរវត្តគឺជា កន្លែងទេសចរណ៍ដ៏ល្អបំផុត ក្នុងចំណោមតំបន់ទេសចរណ៍ទាំង២៥ លើពិភពលោក សម្រាប់ឆ្នាំ២០១៨។

ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីប្រគល់-ទទួលពានរង្វាន់ លោកស្រី សារ៉ា ម៉ាធ្យូយ៍ ប្រធានផ្នែកទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិច តំណាងរបស់ក្រុមហ៊ុនTrip Advisor បានលើកឡើងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីកន្លែងទេសចរណ៍ដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ កន្លងមកកម្ពុជាក៏ធ្លាប់បានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពីស្ថាប័នវាយតម្លៃអន្តរជាតិផ្សេងៗទៀត នៅឆ្នាំ២០១៤ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតលើពិភពលោក នៅលើគេហទំព័រ អាកឃីអូឡូជីកខល (archaeological) ។ នៅឆ្នាំ២០១៦ អង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ ឡូនលី ភ្លែនណេត (Lonely Planet)។ បន្ថែមពីនេះ នៅឆ្នាំ២០១៨នេះ អតីតរាជធានីអង្គរ ក៏ទទួលបានជ័យលាភីជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញសុទិដិ្ឋនិយមថា តាមរយៈការផ្ដល់ចំណាត់ថ្នាក់លេខ១ ជូនដល់ប្រាសាទអង្គរវត្ត ជាទីកន្លែងទេសចរណ៍ដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ តំបន់រមណីយដ្ឋានអង្គរទាំងមូលនឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិជាច្រើនបន្ថែមទៀត ជាមួយគ្នានោះវិស័យទេសចរណ៍នៅកម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយទៀតផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់-ទទួលពានរង្វាន់ ពីតំណាងរបស់ក្រុមហ៊ុនTrip Advisor ដ៏ល្បីមួយនេះហើយ គណៈអធិបតី ប្រតិភូ នៃក្រុមហ៊ុន TripAdvisor រួមជាមួយភ្ញៀវកិត្តិយស ក៏បានដង្ហែជ័យលាភីនេះ ដោយជិះរ៉ឺម៉កបន្តទៅចូលរួមកម្សាន្តសប្បាយ នៅក្នុងពិធីជប់លៀងដ៏អធិកអធមមួយនៅតំបន់ Pub Street នារាត្រី ក្នុងក្រុងសៀមរាប៕

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: Best LandmarkTrip Advisorអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំគូលែន បង្កឲ្យភូមិចំនួន៣លិច ចំណែកអាជ្ញាធរកំពុងដោះស្រាយ នឹងបង្ហូរទឹកឲ្យស្រកនៅថ្ងៃនេះ

ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំគូលែន បង្កឲ្យភូមិចំនួន៣លិច ចំណែកអាជ្ញាធរកំពុងដោះស្រាយ នឹងបង្ហូរទឹកឲ្យស្រកនៅថ្ងៃនេះ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.