Tag: អភិរក្សប្រាសាទបុរាណ

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។ ស្ថិតក្នុងវ័យ ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋ ធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណនេះផងដែរ។ ...

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែងឃើញក្រុមអ្នកជំនាញការងារជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ជំនាញការងារ បានលើកឡើងថា ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។ ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។ ...

Recommended

សូម Like និង Follow ពួកយើង