ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត ...