ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ !
ខណ:ដែលប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយឡែកនៅខេត្តសៀមរាប ក៏បាននឹងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងសស្រាកសស្រាំផងដែរ ក្នុងបរិបទនេះ អាជ្ញាធរខេត្តទាមទារឱ្យមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ អ្នកវិនិយោគិន វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងកម្លាំងកាយ ទាំងស្មារតី និងសម្ភារ: ដើម្បីរួមជាមធ្យោបាយ ក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺនេះឱ្យអស់ជាស្ថាពរ។ ឆ្លើយតបទៅនឹងវិបត្តិខាងលើ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ ...