ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចុះជួប និងទទួលសំណើសុំបន្ដជួយឧបត្ថម្ភកញ្ចប់ថវិកា របស់ប្រជាពលដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្រុងតេជោសែនរុនតាឯក ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច បន្ទាប់ពីរាជរដ្ឋាភិបាលកែសម្រួលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ នៃ អនុក្រឹត្យ៣៧១។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ដសៀមរាប រាជរដ្ឋាភិបាល ...