អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញ ផ្លូវកង់ក្នុងតំបន់អង្គរ ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងអ្នកទេសចរប្រើប្រាស់ជាកីឡាឬក៍ធ្វើដំណើរផ្សេងៗ តែសម្រាប់តែទោចក្រយាន ឬហៅថាកង់និងថ្មើជើងតែប៉ុណ្ណោះ។ ផ្លូវនេះចាប់ផ្តើមពីបញ្ជរលក់សំបុត្រក្បែរសួនឈើកាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតំបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ...