Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

ដោយ Pothe Thun
07/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយកដ្ឋានមន្ទីរពេទ្យ (DHS) នៃក្រសួងសុខាភិបាល សហការគាំទ្រពី អង្គការដៃគូអភិវឌ្ឍសុខាភិបាលដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ប្រចាំកម្ពុជា, ប្រធានគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពរបស់ទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID-EQHA, FHI360) និង អ្នកគ្រប់គ្រងកម្មវិធីគាំពារសុខភាពសង្គម នៃអង្គការ Giz បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា ក្នុងគោលបំណងសំខាន់ ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍ស្តង់ដារអប្បបរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា និងដើម្បីប្រមូលមតិកែលម្អសម្រាប់ការបញ្ចប់ស្តង់ពេរអប្បបរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ។

សិក្ខាសាលានេះប្រារព្ធឡើងមានរយៈពេល១ថ្ងៃពេញ នៅសណ្ឋាគារ សោមាទេវីអង្គរ រីហ្សត និងស្ប៉ា ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍សុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល , ក្រុមការងារបច្ចេកទេសសម្រាប់បង្កើតស្តង់ដាអាជ្ញាប័ណ្ណអប្បបរមា សម្រាប់គ្រឹះស្ថានថែទាំសុខភាពឯកជន និងមូលដ្ឋានសុខាភិបាលឯកជន មកពីខេត្តចំនួន១២ សរុបចំនួន១៣៦នាក់ ។

លោកស្រី Corrina Heineke អ្នកគ្រប់គ្រងកម្មវិធីគាំពារសុខភាពសង្គមនៃអង្គការGizលើកឡើងថា ៖ ប្រព័ន្ឋនៃការទទួលស្គាល់គុណភាពមូលដ្ឋានសុខាភិបាល និងការផ្តល់នូវអាជ្ញាប័ណ្ណស្តង់ដារអប្បរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន វានឹងធានាដល់មូលដ្ឋានសុខាភិបាលឯកជន ទទួលបាននូវគុណភាព និងការគ្រប់គ្រងច្បាស់លាស់ ហើយGiz សង្ឃឹមថា ការធ្វើឱ្យប្រសើរឡើងក្នុងភាពជាដៃគូក្នុងវិស័យសុខាភិបាល នឹងបន្តការគាំទ្របន្ថែមទៀត ដើម្បីបញ្ចប់នៃការគម្រោងបង្កើតស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា ហេតុនេះសូមស្នើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជួយស្វែងរកមធ្យោបាយធ្វើយ៉ាងណាដើម្បីពន្លឿនឆាប់បានចេញនូវច្បាប់ស្តីពីការគ្រប់គ្រងសុខាភិបាល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី Lenna Neat Arango នាយិកាស្តីទីការិយាល័យសុខភាពសាធារណៈ និងអប់រំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ប្រចាំកម្ពុជា ថ្លែងថា៖ស្តង់ដារអប្បបរមានេះ ជាឧបករណ៍ប្រើប្រាស់និងមានសារៈសំខាន់ណាស់ វានឹងជួយដល់ប្រព័ន្ឋមូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា សម្រាប់ធ្វើការវាស់ស្ទង់ ពិនិត្យនិងវាយតម្លៃទៅលើដំណើរការនៃការប្រតិបត្តិការងាររបស់វិស័យសុខាភិបាលឯកជននៅកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ៖ការបង្កើតស្តង់ដាអប្បបរមានេះ មានការចូលរួមពីអ្នកឯកទេសជំនាញ តំណាងមូលដ្ឋានសុខាភិបាល ឯកជន និងដៃគូរអភិវឌ្ឍសុខាភិបាលព្រមទាំងក្រុមគ្រូពេទ្យជំនាញថ្នាក់ជាតិ និងបានធ្វើតេស្តសាកល្បង យកទៅវាយតម្លៃ ប្រភេទគ្លីនិក និងបានកែលម្អជាលំដាប់ រហូតដល់បានឯកភាពជាផ្លូវការទទួលស្គាល់ថា ស្តង់ដា នេះពិតប្រាកដ ដូចនេះក្នុងនាមក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ ឬប្រធានមូលដ្ឋានសុខាភិបាលឯកជនគ្រប់ប្រភេទទាំងអស់ ដែលមានឆន្ទៈចូលរួមពង្រឹងការ អនុវត្តនូវស្តង់ដាអប្បបរមា ជាពិសេសបានយកស្តង់ដាអប្បបរមានេះ ទៅធ្វើការវាយតម្លៃសេវារបស់ខ្លួនដោយ ផ្ទាល់ រួចត្រៀមខ្លួនចូលរួមការប្រគួតប្រជែងគ្នា និងប្រឡងប្រណាំងគ្នាយកស្នាដៃពីក្រសួងសុខាភិបាលក្នុងស្នើ សុំបើក និងបន្តរសុពលភាពដើម្បីឲ្យការអនុវត្តនូវស្តង់ដាអប្បបរមាទទួលបាននូវប្រសិទ្ធភាពខ្ពស់។

លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាល បន្តថា មូលដ្ឋានសុខាភិបាលឯកជន ជាដៃគូរអភិវឌ្ឍជាមួយ សេវាសាធារណៈដែលមិនអាចខ្វះបាន និងជួយបំពេញបន្ថែមជំរុញលើកស្ទួយវិស័យសុខាភិបាល ដើម្បីធានាការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នៅព្រះរាជាណាចក្រកម្ពុជា ខណៈក្រសួងសុខាភិបាល បានដាក់ឲ្យអនុវត្តស្តង់ដាអប្បបរមា នៅសុខាភិបាលឯកជននេះ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាលឯកជននៅព្រះរាជាណាចក្រកម្ពុជា ដើម្បី អភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់សុខភាពសិក្សា និងឆ្លើយតបទៅនឹងយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាលបានដាក់ចេញចក្ខុ វិស័យក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ដល់មន្ដ្រីជួរមុខ នៅថ្ងៃទី០៩ ខែមិថុនានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.