Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

ដោយ Pothe Thun
08/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែមិថុនាម្សិលមិញនេះ បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន ៦៥នាក់ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយវគ្គវិក្រឹតការនេះមានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្ដមបណ្ឌិត ហង់ ពៅ មានប្រសាសន៍ថា វគ្គវិក្រិតការដែលរៀបចំឡើងនាឱកាសនេះ មានគោលបំណងចម្បងចំនួន២ គឺទី១.ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មី នៅតំបន់សៀមរាប-អង្គរ ទៅដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ ព្រោះថាអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ អាចត្រូវចាត់ទុកជាទូតដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ និងទី២.ចង់ឱ្យអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ សហការជាមួយភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា តាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក់ សុខុម បានបង្ហាញថា វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ នាពេលនេះគឺពិតជាមានសារសំខាន់ណាស់សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មគ្គុទេសក៍ទេសចរណ៍របស់យើងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មី មកទស្សនាសៀមរាប-អង្គរ យើង បន្ទាប់ពីជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់។ ជាមួយគ្នានោះក្នុងរយៈពេលស្ថិតនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរជាតិអប្សរា ក៏នៅតែមានការយកចិត្តទុកខ្ពស់ក្នុងការកែលម្អសោភ័ណភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងបរិវេណប្រាសាទសំខាន់ៗ ពិសេសពង្រីកការងារស្រាវជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ដែលអាចផ្តល់ជាចំណេះដឹងបន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៍ដែលជាអ្នកនាំសារសំខាន់ក្នុងការផ្តល់ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដពីអង្គរ។ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គវិក្រឹតការទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងខិតខំគ្រេបយកចំណេះដឹងថ្មីៗតាមរយៈវគ្គវិក្រិតការនេះផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍មគ្គុទេសក៍​ទេសចរណ៍អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ដល់មន្ដ្រីជួរមុខ នៅថ្ងៃទី០៩ ខែមិថុនានេះ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានបំផ្ទុះគ្រាប់រំសេវកែច្នៃនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ក្នុងក្រុងសៀមរាប

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានបំផ្ទុះគ្រាប់រំសេវកែច្នៃនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ក្នុងក្រុងសៀមរាប

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.