Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានបំផ្ទុះគ្រាប់រំសេវកែច្នៃនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
09/06/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានបំផ្ទុះគ្រាប់រំសេវកែច្នៃនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ក្នុងក្រុងសៀមរាប
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជនសង្ស័យ ២នាក់ ដែលបានបំផ្ទុះរំសេវកែច្នៃ ក្នុងក្រុងសៀមរាបកាលពីយប់ថ្ងៃទី៣ ខែមិថុនា ដែលជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥កន្លងទៅនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបង្ហាញថា ក្រោមការយកចិត្តទុកដាក់របស់លោកស្នងការនគរបាលខេត្តសៀមរាប សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានស្រាវជ្រាវរយៈពេល ៣ថ្ងៃ និងឈានទៅឃាត់ខ្លួន ជនសង្ស័យទី១ ឈ្មោះ សេង សុកន ភេទប្រុស អាយុ ១៨ ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅប្រទេសថៃ និងមានជំនាញកែច្នៃគ្រាប់រំសេវ បានមកស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងជនសង្ស័យទី២ ឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង ភេទប្រុស អាយុ ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុ ដែលបង្កឱ្យមានការបំផ្ទុះគ្រាប់រំសេវកែច្នៃនេះ គឺដោយសារជនសង្ស័យឈ្មោះ រ៉ន ដារ៉ុង ធ្លាប់មានជម្លោះហិង្សាជាមួយក្រុមជនទំនើងមួយក្រុម និងបានប្រាប់ទៅឈ្មោះ សេង សុកន ដោយបានទិញផាវគ្រាប់បាល់ចំនួន៥០គ្រាប់ យករំសេវមកលាយជាមួយថ្មម៉ិច រុំថង់ប្លាស្ទិក និងស្កុត និងផលិតបានគ្រឿងផ្ទុះកែច្នៃចំនួន ៥គ្រាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យទាំង២ បានជិះម៉ូតូមកដល់នៅក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ជាកន្លែងក្រុមជនទំនើងដែលធ្លាប់វាយខ្លួន តែងជួបជុំគ្នា និងបានបំផ្ទុះគ្រាប់រំសេវកែច្នៃចំនួន ១គ្រាប់ ដោយឈ្មោះ សេង សុកន ដើម្បីជាការគម្រាម។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទាំង២ ក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ៤គ្រាប់ ដែលនៅសល់ ហែកបោះចោលតាមផ្លូវ។

តាមការបញ្ជាក់ របស់សមត្ថកិច្ច ការបំផ្ទុះគ្រាប់បែកកែច្នៃនោះ ពុំមានបង្កឱ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ។ ក្នុងនោះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងបានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន ១គ្រឿង និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប
កែសម្រួល៖ លោក សេង ផល្លី

Tags: បំផ្ទុះរំសេវកែច្នៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan

ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.