Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

ដោយ Pothe Thun
09/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៥ ប្រភេទPfizer ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅតាមក្រុង ស្រុកទាំង១២ ក្នុងខេត្តសៀមរាប និងបិទបញ្ចប់យុទ្ធនាការនេះទៅវិញនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ។

គួររំលឹកថា សម្រាប់ខេត្តសៀមរាប បានទទួលចំណាត់ថ្នាក់លេខ១ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៣ នៅទូទាំងប្រទេស ប៉ុន្តែចំនួនអ្នកមកទទួលវ៉ាក់សាំងសម្រាប់ដូសទី៤ មានសភាពថមថយទៅវិញ។

បើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសបំពេញការងារនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា ដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអនុញ្ញាតឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ឬដូសជំរុញ ដល់ក្រុមកម្លាំង ដែលកំពុងបំពេញការងារនៅជួរមុខ ដោយចាប់អនុវត្ដន៍ពីថ្ងៃទី៩ខែមិថុនានេះ។ ក្រុមជួរមុខដែលត្រូវទទួលបានវ៉ាក់សាំងដូសទី៥ មុនគេនេះ រួមមានកងកម្លាំងយោធា នគរបាល ក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន អ្នកសារព័ត៌មាន សិល្បករ សិល្បការិនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយ ឬមនុស្សវ័យ៦០ឆ្នាំ។ បន្ថែមលើនោះ សម្ដេចតេជោក៏បានអនុញ្ញាតដល់ជនបរទេស ដែលស្នាក់នៅប្រទេសកម្ពុជា ពិសេសបុគ្គលិកអង្គការជាតិ អង្គការន្ដរជាតិ បុគ្គលិកស្ថានទូត និងដៃគូជាច្រើនទៀតទទួលវ៉ាក់សាំងដូសទី៥ នេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកជំទាវ ក៏បានអំពាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះឱ្យបានគ្រប់គ្នា។

សម្រាប់ថ្ងៃនេះដែរ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក៏បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៥ ដែលមានរយៈពេល ៥ថ្ងៃ នៅតាមទីបញ្ជាការដ្ឋាននីមួយៗ ដែលចំណុះឱ្យយោធភូមិភាគទី៤ ដែលមានចំនួន៤ខេត្ដ រួមមាន ប្រតិបត្ដិការសឹករងខេត្ដសៀមរាប ខេត្ដឧត្ដរមានជ័យ ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ និងនៅតាមទីបញ្ជាការដ្ឋានកងពលថ្មើរជើងមួយចំនួនទៀត។

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ លោក បូ សាវី និង លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan

ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.