គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារចំកោះតៃវ៉ាន់
គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារចំផ្នែកភាគឦសាននៃកោះតៃវ៉ាន់ នាថ្ងៃអាទិត្យនេះ ដោយប្រជាជនតៃវ៉ាន់ បានរាយការណ៍ថា មានការញ័ររញ្ជួយជាខ្លាំង នៅឯទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានពិនិត្យឃើញថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយផែនដីនោះ ស្ថិតនៅស្រុកយីឡាន (Yilan) ក្នុងភាគឦសាន ហើយវាបានវាយប្រហារនៅជម្រៅជ្រៅ គឺ៦៧គីឡូម៉ែត្រ ...