នគរបាលក្រុងសៀមរាប ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកពិនិត្យរកម៉ូតូរបស់ខ្លួន ដែលបានបាត់
នៅព្រឺកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ មកស្វែងរកម៉ូតូរបស់ខ្លួន ដែលសមត្ថកិច្ចទើបបង្ក្រាប និងដកហូតបាន ពីទីតាំងបញ្ចាំក្នុងក្រុង ចំនួន២០គ្រឿង។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ករណីចុះបង្រ្កាបនេះ កងកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយ ...