ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំមន្ត្រី បន្តបំពេញការងារ និងផលិតកម្មវិធីអប់រំការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំដល់មន្ត្រីនៃការិយាល័យទាំងបួន ត្រូវគោរពតាមការបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយនៅបន្តបំពេញការងារក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបន្តផលិតកម្មវិធី អប់រំអំពីការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា ការលើកថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់រាជរដ្ឋាភិបាល ដោយមិនចង់ឃើញសោកនាដកម្ម ...