Tag: ​ប្រពៃណី​ទំនៀម​ទំលាប់​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

​នៅ​ថ្ងៃ​៣​កើត ខែ​មាឃ ត្រូវ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង និង​ទាំងប្រុស​ទាំងស្រី ដែល​កំពុង​រស់នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត បាន​មូលមតិ​រួមគ្នា​ជា​ឯកច្ឆ័ន្ទ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត តាម​ទំនៀមទម្លាប់​តាំងតែ​ពី​បុរម​បុរាណ​មក ដែល​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​អង្គរ តែងតែ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ផង និង ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា និង​ស្រឡាញ់​វប្បធម៌​ជាតិ​ផង បើទោះបីជា​បច្ចុប្បន្ននេះ ...

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

សង្ឃឹក​ជ្វាលា ជា​គ្រឿង​រណ្ដាប់​មួយ​ប្រភេទ មាន​ជើង​៤ , មាន​ដង​២ , មាន​រនាប , មាន​ជញ្ជាំង​តឿ​ជា​របាំង សម្រាប់​ដាក់ គ្រឿង​បរិក្ខារ​ច្រើន​មុខ បម្រុង​នឹង ​ប្រគេន​ភិក្ខុសង្ឃ ឬ​ប្រគេន​ភិក្ខុ​តែ​មួយ​រូប​ក៏បាន និង សម្រាប់​ដាក់​គ្រឿង​សំណែន​បណ្តែត​តាម​ខ្សែទឹក ឬ​សែង​ទៅ​ដាក់​លើ​គោក ដើម្បី​ឧទ្ទិស​ដល់​ព្រះ​គង្គា ព្រះធរណី និង​ទេវតា ...

ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប ប្រារព្ធ​ពិធី​ដង្ហែ​ប្រទីប និង​បណ្តែតកន្ទោង នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប ប្រារព្ធ​ពិធី​ដង្ហែ​ប្រទីប និង​បណ្តែតកន្ទោង នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា ពិធីបុណ្យ​ចេញ​ព្រះវស្សា​នេះ ជា​ពិធីបុណ្យ​តាម​កាល​ក្រោយពី​គង់​ចាំ​វស្សា​អស់​រយៈពេល​បី​ខែ លុះ​ផុតកំណត់​ចាំ​វស្សា​៣​ខែ​ហើយ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​ខែ អ​ស្សុជ ភិក្ខុសង្ឃ​ត្រូវធ្វើ​កិច្ច​ចេញ​វស្សា​របស់​ខ្លួន​វិញ​ដែល​ហៅថា បុណ្យ​ចេញ​វស្សា ឬ បុណ្យ​បវ​រណា ខណៈ​ភិក្ខុ​មួយអង្គៗ ត្រូវ​ប្រកាស​ខ្លួន​ដាក់​កាយ​ឱ្យ​សង្ឃ ឬ​បុគ្គល​គ្នាឯង ...

Recommended

សូម Like និង Follow ពួកយើង