អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង
ប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន ...