អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា
មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការអមដំណើរ ទស្សនកិច្ចនៅឯចម្ការមីនក្នុងភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ...