ក្រុមហ៊ុនចិនចំនួន១៥វិនិយោគក្នុងខេត្តសៀមរាប ស្នើអាជ្ញាធរខេត្តសៀមរាបទប់ស្កាត់ទំនិញក្លែងបន្លំ
ផលិតផលមួយចំនួន ដែលកំពុងធ្វើចរាចរណ៍ក្នុងខេត្តសៀមរាបមានការក្លែងបន្លំ ស្លាកយីហោ ដែលធ្វើឲ្យប៉ះពាល់ដល់ការលក់ផលិតផលរបស់ក្រុមហ៊ុន នេះបើតាមការលើកឡើងរបស់លោក ឡុ យានវិន (Lu Yanwen)ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី តំណាងឲ្យក្រុមហ៊ុនចិនចំនួន១៥។ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ឡុ យានវិន (Lu Yanwen) ...