ថ្នាក់ដឹកនាំក្រសួងសុខាភិបាល កត់សម្គាល់ឃើញវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើន តែនៅជាប្រធានបទនៃការវិភាគរបស់ប្រជាពលរដ្ឋដែលប្រើសេវាសុខាភិបាលទាំងផ្នែកសាធារណៈនិងទាំងផ្នែកឯកជន
ថ្លែងក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៤ នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា បច្ចុប្បន្ននេះ វឌ្ឍនភាពនៃវេជ្ជសាស្ត្រនៅកម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ធនៃទីតាំងផ្តល់សេវាសុខាភិបាល ទាំងធនធានមនុស្សរាប់តាំងពីបរិមាណនិងគុណភាព រាប់តាំងពីអ្នកមានឯកទេសវេជ្ជសាស្ត្រកាន់តែច្រើន និងរាយតាមមន្ទីរពេទ្យថ្នាក់ជាតិទាំងនៅតាមបណ្តាខេត្ត មានទាំងសម្ភារបរិក្ខាបម្រើឱ្យការធ្វើរោគវិនិច្ឆ័យ បម្រើឱ្យការព្យាបាលថែទាំ ត្រូវបានបំពាក់កាន់តែច្រើននៅតាមមន្ទីរពេទ្យថ្នាក់ជាតិនិងនៅតាមមន្ទីរពេទ្យតាមបណ្តាខេត្តនានាផងដែរ ហើយគុណភាព និងសុវត្ថិភាពនៃការព្យាបាលជំងឺ ត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ថា ...