អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន ជនពិការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានធ្វើការក្រើនរំឭក និងជំរុញដល់អាជ្ញាធរឃុំសង្កាត់ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការពន្លឿនដោះស្រាយដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាធអិបតីក្នុងពិធីប្រកាសសមាសភាពប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន ...