Tag: ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

ក្នុងឱកាសប្រារព្ធពិធីសម្អាតឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់គណៈកម្មការគ្រប់គ្រងសាលារៀនទាំងអស់ក្នុងខេត្ត ត្រូវបំផុសចលនាដាំកូនឈើឡើងវិញនៅក្នុងសាលារៀន ដើម្បីបង្កើនធម្មជាតិគម្របបៃតងដល់ភពផែនដី ម៉្យាងការដាំកូនឈើឡើងវិញ គឺវាមានប្រយោជន៍ច្រើនដល់ផ្នែកបរិស្ថាន និង បានបន្សល់ទុកនូវអនុស្សាវរីយ៍ដល់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ ដែលឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជានៅខេត្តសៀមរាប ...

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំកម្លាំងចូលរួមចំនួន២៨៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលទីតាំង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងទំហំជាង៤ហិកតា ដើម្បីអបអរសាទរលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) ក្នុងគោលបំណងរួមចំណែកការពារបរិស្ថាន ជាគម្របធម្មជាតិបៃតង ...

Recommended

សូម Like និង Follow ពួកយើង